Brighton បដិសេធសំណើ Chelsea សុំទិញ Caicedo តម្លៃ៧០លានផោន
Brighton បានច្រានចោលការដេញថ្លៃជាលើកទីពីររបស់ Chelsea ដែលត្រូវបានគេជឿថាមានតម្លៃប្រហែល៧០លានផោនសម្រាប់ខ្សែបម្រើ Moises Caicedo ។
កីឡាករអន្តរជាតិអេក្វាឌ័របានសុំចាកចេញពី Brighton ក្នុងខែមករា ឆ្នាំ២០២៣ ចំពេលមានការចាប់អារម្មណ៍ពី Arsenal ។
Brighton បានបដិសេធ ហើយ Caicedo បានចុះកិច្ចសន្យាថ្មីនៅខែមីនា ដែលដំណើរការដល់ឆ្នាំ ២០២៧។
ទោះជាយ៉ាងណាក៏ដោយ គេនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្លិបមួយចំនួននៅ Premier League ដោយ Chelsea ពេញចិត្តក្នុងការចុះហត្ថលេខាលើកីឡាករវ័យ២១ឆ្នាំ។
Chelsea គ្រោងនឹងជួប Brighton ក្នុងការប្រកួតPre-season នៅក្រុង Philadelphia សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ។
Caicedo នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយផ្ទាល់ពីប្រទេសអេក្វាឌ័រ ក្រោយត្រូវបានផ្តល់ពេលសម្រាកបន្ថែម៕