ស្ថានីយ៍ទូរទស្សន៍ CTN បង្កើតកម្មវិធីកីឡាថ្មីឈ្មោះថា ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់
នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនេះគឺជាកម្មវិធីរបស់ក្រុមកីឡា CBS ដែលលោក នី ឬទ្ធី គឺជាផលិតករ ដោយមានការចូលរួមពីសំណាក់បុគ្គលសំខាន់ជាច្រើននៅក្នុងពិភពកីឡាបាល់ទាត់នាប្រទេសកម្ពុជា។
ជាមួយគ្នានោះផងដែរកម្មវិធីនេះមានលោក ស៊ីថូ ណាថាន់ និង លោក យ៉េន ម៉ៅ គឺជាពិធីករប្រចាំកម្មវិធី ដែលពួកគាត់គឺជាពិធីករដែលពូកែវោហាចាក់ទឹកមិនលិច រួមជាមួយនឹងការកំប្លិចកំប្លែងផងដែរ។
បើតាមអោយដឹងពីលោក នី ឬទ្ធី ដែលជាផលិតករបានប្រាប់មកកាន់ MSR Sport ថា៖ នេះគឺជាកម្មវិធីកីឡាដ៏ថ្មីស្រឡាងមួយរបស់ CTN ដែលនឹងធ្វើការចាក់ផ្សាយនៅសប្តាហ៍នេះ ដោយកម្មវិធីនេះនឹងនិយាយអំពីប្រវត្តិក្លឹបបាល់ទាត់, កីឡាករ និង រឿងពិតជាច្រើននៅក្នុងពិភពកីឡា។ ជាពិសេសយើងនឹងមានភ្ញៀវកិត្តិយសមកចូលរួមលេងហ្គេមកំសាន្តបែបកំប្លែងៗ ដែលធ្វើឲ្យទស្សនិកជនអស់សំណើចផងដែរ។
សម្រាប់សប្តាហ៍ដំបូងនេះ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូបផងដែរគឺលោក មួន សុគន្ធដារ៉ា ដែលប្រិយមិត្តរបស់ Manchester United ដ៏ស្មោះស្ម៍គ្រមួយរូប ហើយនឹងលោក June ដែលអ្នកបង្កើតគេហទំព័រ Liverpool Fan ប្រចាំកម្ពុជា។
បើចង់ដឹងថាកម្មវិធីថ្មីនេះនឹងមានអ្វីប្លែក ឬក៏កំប្លែងយ៉ាងណា? កុំភ្លេច! នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៨យប់ដល់ម៉ោង៩យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN។
សម្រាប់សប្តាហ៍ទី២នេះវិញនឹងមានវត្តមានរបស់អ្នកចាំទីបងប្អូនទាំង២រូបគឺ អ៊ុំ វិចិត្រ និង អ៊ុំ សេរីរ័ត្ន ដែលនឹងចូលខ្លួនមកបំផ្ទុះសំណើចដល់កម្មវិធីផងដែរ។
ជួបជាមួយអាយដលទាំង២ឆាប់ៗនេះក្នុងកម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ នៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង៩យប់តទៅ! #FunFactFootball #ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់
Posted by នី ឬទ្ធី – Ny Rithy MC on Wednesday, 13 February 2019