ខ្សែបម្រើ Willian បដិសេធសំណើរថ្មីជាមួយ Chelsea ដោយចង់ផ្លាស់ទៅកាន់ Arsenal វិញ
ខ្សែបម្រើ Willian ត្រូវបានគេរាយការណ៍មកថា បានបដិសេធសំណើរថ្មីជាមួយ Chelsea ដោយឥឡូវកំពុងធ្វើការចរចារផ្លាស់ទៅកាន់ក្រុមប្រជែងរួមក្រុង Arsenal វិញ។
មូលហេតុដែលធ្វើឱ្យកីឡាករប្រេស៊ីលខាងលើសម្រេចចិត្តបដិសេធបែបនេះ បើទោះបីជាត្រូវផ្តល់កុងត្រាថ្មីដល់ឆ្នាំ២០២៣ទៀតក៏ដោយ គឺដោយសារតែការមកដល់របស់ខ្សែបម្រើស្លាប Hakim Ziyech និងខ្សែប្រយុទ្ធ Timo Werner មកកាន់ក្រុមតោខៀវ រួមជាមួយនឹងរឿងចច៉ាមអារ៉ាមរបស់ Kai Havertz ផងដែរ។
យ៉ាងណាក្តីយោងតាមរបាយការណ៍ខាងលើបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំនឹងធ្វើការប្រកាសការចុះកុងត្រាជាមួយកីឡាករវ័យ៣១ឆ្នាំរូបនេះក្នុងពេលឆាប់ៗផងដែរ។
គួរឱ្យដឹងថា Willian បានផ្លាស់ពី Anzhi Makhachkala មកកាន់ក្រុមតោខៀវ Chelsea កាលពីឆ្នាំំ២០១៣ក្នុងតម្លៃខ្លួន៣០លាន ក្រោមរជ្ជកាលដឹកនាំរបស់លោក Jose Mourinho។