CR7 ថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីតល្អជាងលីគកំពូលអាមេរិក
Cristiano Ronaldo ទទូចថា មិនចូលចិត្តលេងនៅក្នុងលីគបាល់ទាត់អាមេរិកទេដែលជាកន្លែងដែល Lionel Messi ទើបតែផ្លាស់ទៅទេ។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការទៅសហរដ្ឋអាមេរិកដើម្បីលេងដូច Messi ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះបានថ្លែងថា”៖Saudi Pro League ល្អជាង MLS”។
អតីតកីឡាករ Real និង Man Utd ក៏មានមោទនភាពផងដែរដែលជាអ្នកចាប់ផ្តើមនិន្នាការមក Saudi Pro League។ គេបាននិយាយថា “៖ឥឡូវនេះ កីឡាករទាំងអស់មកទីនេះ។”
Ronaldo បានចូលរួមជាមួយ Al Nassr ក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីចាកចេញពី Man Utd ដោយសារតែការមិនចុះសម្រុងគ្នា។ Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ក៏បានចាក់នៅក្នុងរដូវក្តៅនេះ បន្ថែមពីលើការលេចមុខរបស់គ្រូបង្វឹកល្បីៗជាច្រើន៕