Danny Welbeck បន្តលេងនៅ Premier League ប៉ុន្តែមិនមែននៅ Arsenal ទៀតទេ
ទីផ្សាទិញដូរកីឡាករបាល់ទាត់ក្នុងប្រទេសអង់គ្លេសជិតបិតទ្វារទៅហើយ គឺនិងត្រូវបិទបញ្ចប់នៅថ្ងៃទី ៨ ខែសីហានេះហើយ។ ក្នុងនោះក្រុមក្តាន់ស្នែងតាន់ Watford ក៏ឆ្លៀតទិញបានខ្សែប្រយុទ្ធ Danny Welbeck ពីកាំភ្លើងធំ Arsenal ផងដែរ។
ខ្សែប្រយុទ្ធជនជាតិអង់គ្លេស បានសំរេចចិត្តចាកចេញពីកាំភ្លើងធំ ស្របពេលដែលកុងត្រារបស់អស់សុពលភាពនៅបំណាច់រដូវកាលនេះ (២០១៨/២០១៩)។
អតីតកីឡាកររបស់បិសាចក្រហម Manchester United រូបនេះ បង្ហាញខ្លួនបានតែ១៤ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុនអោយ Arsenal ហើយក៏មានបញ្ហារបួសកាលពីខែវីច្ឆកា ធ្វើអោយរូបគេមិនបានចូលលេងដល់បញ្ចប់រដូវកាល។
កីឡាករវ័យ ២៨ឆ្នាំ ចូលលេងអោយកាំភ្លើងធំបាន ១២៦ប្រកួតនិងស៊ុតបញ្ចូលទីបាន ៣២ប្រកួតសំរាប់រយៈពេល ៥រដូវកាល ចាប់តាំងពីឆ្នាំ ២០១៤មក។ ការផ្លាស់មកកាន់ Watford នៅពេលនេះ មិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ចាក់ថា Welbeck ចុះកុងត្រាជាមួយក្លឹបថ្មីរយៈពេលប៉ុន្មានឆ្នាំនោះទេ៕