លោក Special One-Jose Mourinho ឆ្លើយមួយម៉ាត់យ៉ាងខ្លីទៅកាន់ Benfica
ក្រោយពីទទួលសំណើរអោយមកធ្វើជាអ្នកចាត់ការទូរទៅរបស់ក្លិបធំនៅព័រទុហ្កាល់ Benfica រួចមក លោក Jose Mourinho ដែលទើបតែត្រូវបានក្លិបបិសាចក្រហម Manchester United បណ្តេញចេញនាពេលថ្មីៗនេះមិនរួញរាក្នុងការឆ្លើយតបទៅនឹងសំណើរនេះឡើយ។
ការចង់បានលោក Mourinho មកចាត់ចែងក្នុងក្លិបនេះគឺ Benfica ចង់អោយលោកជួយក្រុមរបស់គេតាមប្រមាញ់យកពានរង្វាន់ក្របខ័ណ្ឌ Primeira Liga និងពានរង្វាន់លំដាប់ទី2របស់អឺរ៉ុប UEFA EUROPA League ។
ចម្លើយឆ្លើយតបទៅនិង Benfica គឺ “ទេ!” ថ្វីត្បិតតែលោកធ្លាប់បានជួយអោយ FC Porto ឈ្នះជើងឯក Champions League កាលពីឆ្នាំ 2004 តែពេលនេះគាត់មិនទាន់មានអារម្មណ៍ធ្វើការនៅឡើយទេ។ កុំមកទាក់ទងនិងនិយាយរឿងការងារជាមួយគាត់ក្នុងពេលនេះ គាត់ត្រូវការពេលវេលាសម្រាក នេះបើយោងទៅលើសំណេរដោយគេហទំព័រកីឡាព័រទុយហ្កាល់។
ទន្ទឹមនិងការចង់បានលោកមកធ្វើជាអ្នកដឹកនាំនៅ Benfica នៅអាមេរិច ចិន និងបារាំងឯណោះវិញក៏មានក្លិបធំៗក្នុងលីកកំពូលចង់បានលោក Jose Mourinho ទៅធ្វើជាអ្នកចាត់ការទូរទៅរបស់ពួកគេផងដែរ។