Ten Hag “៖ធ្វើប្រធានក្រុម មិនប្រាកដថា Maguire បានលេង១១នាក់ទេ”
លោក Eric Ten Hag បានសរសើរដល់ Raphael Varane និងថា Harry Maguire មិនប្រាកដត្រូវតែបានលេងដោយសារតែជាប្រធានក្រុមនោះទេ។
Maguire ត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Chelsea ហើយគេបានអង្គុយនៅកៅអីបម្រុងពេលឈ្នះ Liverpool ២ទល់នឹង១ កាលថ្ងៃចន្ទ ទី២២ ខែសីហា។ ជាជំនួសវិញ Varane បានចាប់ដៃគូជាមួយ Lisandro Martinez ក្នុងតំបន់ការពារកណ្ដាល។
Maguire ចូលលេង១១នាក់ដំបូង២ប្រកួតបើកឆាករដូវកាលថ្មីដែលចាញ់ Brighton និង Brentford។ គេទទួលបានរិះគន់យ៉ាងខ្លាំង និងត្រូវបានដាក់អង្គុយនៅកៅអីបម្រុងពេលឈ្នះ Liverpool៕