បុរសម្នាក់សម្រុកចូលទីលានសំដៅទៅអ្នកចាំទី Sevilla
អ្នកចាំទី Marko Dmitrovic របស់ក្រុម Sevilla ត្រូវបានវាយប្រហារដោយបុរសម្នាក់ក្នុងទីលាន ក្នុងការប្រកួតជើងទី២ វគ្គជម្រុះ៣២ក្រុម UEFA Europa League ចាញ់ PSV ២ទល់នឹង០។
Dmitrovic អាយុ៣១ឆ្នាំត្រូវបានទស្សនិកជនម្នាក់នោះទះកំផ្លៀងមុនពេលអ្នកចាំទីស៊ែប៊ីចាប់ក្លេជាប់ ហើយត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ចាប់ចេញ។
Dmitrovic គិតថា ប្រហែលអ្នកគាំទ្រម្នាក់នោះខឹងចំពោះបរាជ័យរបស់ PSV។
ដោយឡែក Luuk de Jong និង Fabio Silva ជាអ្នករកគ្រាប់បាល់ទាំង២គ្រាប់សម្រាប់ PSV តែមិនគ្រប់គ្រាន់ឡើយ ដោយកាលជើងទី១ បានចាញ់ Sevilla ៣ទល់នឹង០ឯណោះ៕