
Real Madrid ត្រៀមថវិកា ៥០០លានផោនដើម្បីទិញយកកីឡាករកំពូលទាំង៤ក្នុងលោក
ប្រធានក្លឹបបាល់ទាត់អធិរាជស Real Madrid លោក Florentino Perez បានត្រៀមថវិកាចំនួន៥០០លានផោនទុកឲ្យ Zinedine Zidane ដើម្បីនាំយកកំពូលកីឡាករទាំង៤របស់ពិភពលោកមកកាន់ទឹកដីអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយដោយការសែតនៅប្រទេសបារាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ រឿងទី១ដែលប្រធានក្លឹបចង់ឲ្យ Zidane ធ្វើមុនដំបូងគេគឺ ធ្វើយ៉ាងណាត្រូវតែនាំយកកីឡាករវ័យក្មេងរបស់បារាំង Kylian Mbappe ឲ្យបាន ដោយ Real Madrid ត្រៀមថវិកាចំនួន២៨០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាទិញយកីឡាកររូបនេះ។ ទន្ទឹមនឹងនេះ Zidane នៅមានផែនការជាបន្តទៀតគឺនាំយក Eden Hazard, Paul Pogba និង Sadio Mane ហើយដើម្បីនាំយកកំពូលកីឡាករទាំង៣រូបនេះមកកាន់ទឹកដី Madrid បាន ក៏ប្រហែលត្រូវចំណាយថវិកាដ៏មហាសាលផងដែរ។
ចំណែកឯ Pual Pogba វិញ មួយរយះពេលនេះ ទីភ្នាក់ងាររបស់គេគឺលោក Mino Raiola កំពុងតែធ្វើការជជែកគ្នាជាមួយនឹង Man UTD ដើម្បីឲ្យកីឡាករបារាំងរូបនេះ ទៅរស់នៅក្លឹបថ្មីជាមួយនឹងជនរួមជាតិរបស់គេ។ ម្យ៉ាងវិញទៀតកាលពីប៉ុន្មានថ្ងៃមុន ប្រុសម៉ៅមួយនេះ ក៏ធ្លាប់បាននិយាយជាសាធារណៈថា Real Madrid គឺជាក្តីស្រម៉ៃសម្រាប់កីឡាករគ្រប់ៗរូប៕