គ្រួសារអ្នកចាត់ការ Chelsea ទទួលបានសារគំរាមដល់ជីវិត
អ្នកចាត់ការ Chelsea លោក Graham Potter និយាយថា លោក និងក្រុមគ្រួសាររបស់លោកបានទទួលការគំរាមកំហែងដល់អាយុជីវិតដោយជនអនាមិក បន្ទាប់ក្លិបទទួលបានលទ្ធផលមិនល្អ។
ក្រុមតោខៀវបានឈ្នះតែពីរប្រកួតក្នុងចំណោម១៤ប្រកួតចុងក្រោយពីគ្រប់កម្មវិធី ហើយបានចាញ់ Southampton ដែលជាអ្នកតស៊ូនៅ Premier League កាលពីថ្ងៃសៅរ៍។
Chelsea និយាយថា ពួកគេកំពុងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ Potter និងគ្រួសាររបស់គាត់។
Potter បាននិយាយថា “៖ខ្ញុំបានអ៊ីមែលមិនល្អមួយចំនួនដែលចង់ឲ្យខ្ញុំស្លាប់។ វាច្បាស់ណាស់មិនសប្បាយចិត្តក្នុងការទទួលបានទេ”។
អតីតអ្នកចាត់ការ Brighton បាននិយាយថា អ៊ីមែលអនាមិកក៏បានយោងការគំរាមកូនរបស់លោកដែរ។
ក្រោមការដឹកនាំពីលោក Potter ដែលត្រូវបានតែងតាំងនៅក្នុងខែកញ្ញាបន្ទាប់ពីការបណ្តេញ Thomas Tuchel ក្រុមតោខៀវឈ្នះត្រឹមតែ៩ប្រកួតក្នុងចំណោម២៥ប្រកួតរបស់ពួកគេ៕