អតីតគ្រូ Spurs ម្នាក់ថា Dele Alli ជាកីឡាករមហន្តរាយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ Dele Alli ហាក់ធ្លាក់ចុះហុងស៊ុយយ៉ាងខ្លាំង រហូតដល់ឈានទៅលេងនៅលីគកំពូលតួកគីជាមួយក្រុម Besiktas ថែមទៀត។
លោក Harry Redknapp អតីតអ្នកចាត់ការ Tottenham Hotspur បានលើកឡើងថា “៖ គេជាកីឡាករមហន្តរាយមួយរូប។ ខ្ញុំមើលការលេងរបស់គេ គេតែងតែងបាត់បាល់ ហើយពេលបានបាល់ពីគេ។ ពេលលេងក៏មិនសូវរត់ ភាគច្រើនដើរ សូម្បីតែពេលមិនមានបាល់។ ខ្ញុំមិនដឹងថា គេកើតអីទេ។”
Dele Alli បានចេញពី Spurs ទៅ Everton ក្នុងខែមករា ឆ្នាំ២០២២ តែលេងបានត្រឹម១៣ដង ហើយ៦ដងក្នុងចំណោមនោះចេញពីកៅអីបម្រុង។ គេបានខកខានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៩ម្ល៉េះ៕