Oliver Kragl៖ ក្លឹប Red Bull Salzburg ចង់ទិញ Cristiano Ronaldo ស្អែកក៏បានដែរ
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Oliver Kragl បានផ្តល់កិច្ចសម្ភាសន៍មួយដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ក្លឹប Red Bull Salzburg អាចទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ស្អែកក៏បានដែរ បើសិនជាពួកគេចង់ទិញ។
សមាជិក Benevento បាននិយាយបន្ថែមទៀតថា៖ “ពួកគេបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់នៅឆ្នាំនេះ ជាពិសេសគឺនៅក្នុងពានរង្វាន់ UEFA Champions League តែម្តង។ ខ្ញុំជឿជាក់ថាបើសិនជាជាពូកគេចង់បាន Cristiano Ronaldo មែន គឺពួកគេអាចទិញបាននៅថ្ងៃស្អែកតែម្តង។”
គួរឱ្យដឹងថា ក្រុមហ៊ុនភេសជ្ជៈគោជល់បានចូលខ្លួនមកអភិវឌ្ឍន៍វិស័យបាល់ទាត់កាលពីឆ្នាំ២០០៥ ដោយបានទិញក្លឹបអូទ្រីស SV Austria Salzburg ហើយបានប្តូរឈ្មោះទៅជា Red Bull Salzburg មកទល់បច្ចុប្បន្ន។