ភ្នំពេញក្រោនតកុងត្រាឲ្យអ៊ន ចាន់ប៉ូលីន ដល់២០២៤
ភ្នំពេញក្រោនបានសម្រេចបន្តកិច្ចសន្យាដល់អ៊ន ចាន់ប៉ូលីន ដល់រដូវកាល២០២៤។
គួររំឭកថា អ៊ន ចាន់ប៉ូលីន ស្ថិតក្នុងចំណោមយុវជនដែលភ្នំពេញក្រោនចម្រាញ់ពីការធ្វើតេស្ដទូទាំងប្រទេសកាលឆ្នាំ២០១១ ហើយក៏បានឈានជើងចូលក្រុមធំដំបូងអំឡុងឆ្នាំ២០១៤ និង មានឱកាសជាប់ជម្រើសជាតិក្រុមធំកាលឆ្នាំ២០១៧កន្លងទៅ។
គេបានរួមចំណែកឈ្នះជើងឯកលីគកំពូលកម្ពុជានៅភ្នំពេញក្រោន រដូវកាល២០១៥ និង២០២១ ហើយបានជាប់ជាប្រធានក្រុមតាំងពីរដូវកាល២០១៨៕