Arjen Robben បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ៣៥ឆ្នាំ
អតីតកីឡាករបាល់ទាត់របស់ក្លឹប Bayern Munich កីឡាករ Arjen Robben បានប្រកាសមុននេះប៉ុន្មានម៉ោងថា រូបគេបានចូលនិវត្តន៍ពីអាជីពជាអ្នកបាល់ទាត់ហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Arjen Robben បានបញ្ចប់អាជីពបាល់ទាត់របស់ខ្លួនត្រឹមវ័យ៣៥ឆ្នាំ។ Arjen Robben គឺជាកីឡាករ១រូបក្នុងចំណោមកីឡាករជាច្រើនរូបទៀតដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើនក្នុងក្របខណ្ឌបាល់ទាត់ក្នុងលីគអឺរ៉ុបផ្សេងៗគ្នា ក្នុងនោះរូបគេធ្លាប់ជួយឲ្យក្រុម PSV នៅហូឡង់ ឈ្នះពានរង្វាន់លីគកំពូលក្នុងឆ្នាំ២០០២-០៣ បន្ទាប់ពីចំណាយពេល២ឆ្នាំនៅទីនោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ទាប់មករូបគេក៏បានផ្ទេរពីក្រុម PSV មកកាន់ក្រុមតោខៀវ Chelsea ក្នុងឆ្នាំ២០០២-០៧ ហើយរូបគេក៏ធ្លាប់ជួយឲ្យក្រុមតោខៀវមួយនេះឈ្នះពានរង្វាន់ជាច្រើនមានដូចជា ពានរង្វាន់ Premier League: 2004–05, 2005–06(២ដង), ពានរង្វាន់ FA Cup: 2006–07(១ដង), ពានរង្វាន់ Football League Cup: 2004–05, 2006–07(២ដង) និង ពានរង្វាន់ FA Community Shield: 2005(១ដង)។
បន្ទាប់ពីបានរួមរស់ជាមួយ Chelsea បាន៣ឆ្នាំ Arjen Robben ក៏បានផ្ទេរពី Chelsea ទៅកាន់អធិរាជស Real Madrid ក្នុងឆ្នាំ២០០៧-០៩ រូបគេក៏បានជួយឲ្យ Real ឈ្នះបានពានរង្វាន់មួយចំនួនដូចជា ពានរង្វាន់ La Liga: 2007–08(១ដង) និង Supercopa de España: 2008(១ដង)។
ក្លឹបចុងក្រោយគេបង្អស់ដែលរូបគេបានទៅរួមរស់ជាមួយនោះគឺ Bayern Munich ពោលគឺបានចំណាយពេលនៅជាមួយនិងក្លឹបក្នុងទឹកដីអាឡឺម៉ងមួយនេះចំនួន១០ឆ្នាំ ហើយក៏ធ្លាប់ជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ជាច្រើនផងដែរ ក្នុងនោះមានដូចជា ពានរង្វាន់ Bundesliga: 2009–10, 2012–13, 2013–14, 2014–15, 2015–16, 2016–17, 2017–18, 2018–19 (៨ដង), ពានរង្វាន់ DFB-Pokal: 2009–10, 2012–13, 2013–14, 2015–16, 2018–19(៥ដង) ពានរង្វាន់ DFL-Supercup: 2010, 2012, 2016, 2017, 2018(៥ដង) ពានរង្វាន់ UEFA Champions League: 2012–13(១ដង) និង ពានរង្វាន់ UEFA Super Cup: 2013(១ដង)៕