Ozil បានស៊ុតបញ្ជូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន ក្រោយចំណាយពេល១៨ខែ នៅក្របខណ្ឌ Turkey Super league
ចាប់តាំងពីបានផ្ទេរពី Arsenal ទៅកាន់ក្លិប Fenerbahçe កាលពីខែកុម្ភៈ ឆ្នាំ២០២០, ទីបំផុត! នៅយប់មិញនេះ Ozil បានស៊ុតបញ្ជូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន ក្រោយចំណាយពេល១៨ខែនៅក្របខណ្ឌ Turkey Super league ហើយមួយគ្រាប់របស់ Ozil គឺជាគ្រាប់ជ័យជំនះ ហើយការប្រគួតនេះកើតឡើងតែមួយគ្រាប់ប៉ុណ្ណោះ។
គួររំលឹកថា ទោះបីជា Ozil បានផ្ទេរទៅកាន់ក្លិប Fernerbahce ដោយឥតគិតថ្លៃនិងបានចុះកិច្ចសន្យាជាមួយ Fenerbahce រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែ Arsenal បានយល់ព្រមបន្តបង់៩០ភភាគរយនៃប្រាក់ខែរបស់គេដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនិងបញ្ចប់រឿងរ៉ាវដែលនៅជុំវិញខ្លួនរបស់ Ozil។