លីគកំពូលកម្ពុជា 2022 ក្រុមទាំងអស់ត្រូវដាក់កីឡាករ U22 យ៉ាងតិច២នាក់ចូលប្រកួត
ប្រព័ន្ធប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២២ ត្រូវបានចែងរួចរាល់ហើយដែលមានចំនួន៦ចំណុចសំខាន់ៗ គឺ ៖
១. ដំណាក់កាលទី១ ៖ ប្រកួត៣ជុំ
២. ដំណាក់កាលទី២ ៖ ប្រកួត២ជុំ (ចំពោះក្រុមចំណាត់ថ្នាក់ពី១ដល់៤) ពីការប្រកួតលីគ៣ជុំ
៣. ត្រូវដាក់កីឡាករអាយុក្រោម២២ឆ្នាំ០២នាក់ លើទីលាន៩០នាទី
៤. អាចដាក់បរទេស៤នាក់ ក្នុងនោះ១នាក់ជាកូតាអាស៊ី
៥. អាចប្ដូរកីឡាករបាន៥ក្នុងចំនួន៣លើក (ដោយមិនរាប់បញ្ចូលពេលសម្រាកចន្លោះវគ្គ)
៦. ក្លិបត្រូវរើសកីឡាករ១៨នាក់ និងមន្ត្រី៨នាក់សម្រាប់បញ្ជីផ្ដើមប្រកួត
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ Cambodian Premier League រដូវកាល២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា ដោយមាន៨ក្រុម គឺ ព្រះខ័នរាជស្វាយរៀង, វិសាខា, សមាគមកងយោធពលខេមរភូមិន្ទ, បឹងកេត, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ៕