ពិតទេ បាល់ទាត់លីគទី២កម្ពុជាអាចនឹងមានកូតាបរទេស?
ការប្រកួតបាល់ទាត់ក្របខណ្ឌទី២ ឬ Cambodian League 2 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ តែមិនមានកូតាកីឡាករបរទេសទេ។
យ៉ាងណា បើតាមការឲ្យដឹងពីប្រភពមួយចំនួន គឺក្នុងឆ្នាំ២០២២នេះ ជាពិសេសបន្ទាប់ពីការរៀបចំបង្កើតក្រុមហ៊ុនលីគ និងកំណែទម្រង់ថ្មីមក លីគទី២អាចនឹងមានកីឡាករបរទេសចូលរួម។
យ៉ាងណា នេះគ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការឡើយ ដោយសារយើងបានឃើញការចុះផ្សាយពីបណ្ដាញព័ត៌មានមួយចំនួន។ MSR Sports នឹងតាមដានលម្អិតបន្ថែមទៀត។
គួរបញ្ជាក់ថា Cambodian League 2 រដូវកាល២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ ដោយមាន១២ក្រុម។ ក្នុងនោះ មាន៥ក្រុមត្រូវបានកាត់ពីលីគកំពូល គឺ អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា, នគរបាលជាតិ, ព្រៃវែងអេហ្វស៊ី និងសូលទីឡូអង្គរ៕