Manchester United គ្រោងផ្តល់កិច្ចសន្យាថ្មីដល់កីឡាករូបនេះលើប្រាក់ឈ្នួលដែលមិនធ្លាប់មាន
Manchester United មានឆន្ទៈក្នុងការផ្ដល់កិច្ចសន្យាដល់ Paul Pogba ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រPremier League ពោលគឺ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍ បន្ទាប់ពីមានការបារម្មណ៍ថា Pogba អាចនឹងចាកចេញពីក្លឹប ។ Paul Pogba នឹងផុតកុងត្រានៅរដូវក្តៅខាងមុខនេះ មានន័យថាគេអាចនិយាយចចារជាមួយក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុបដោយសេរីក្នុងខែនេះ។
ក្នុងនោះបច្ចុប្បន្នគេត្រូវបានក្លឹប Paris Saint-Germain និង Real Madrid ចង់បាន ហើយក្លឹបចាស់ Juventus ក៏បង្ហាញចំណាប់អារម្មណ៍ដូចគ្នា។ ចំនែកភ្នាក់ងារលោក Mino Raiola ត្រូវបានអនុញ្ញាតឱ្យចចាជាមួយក្លឹបនានាជុំវិញទ្វីបអឺរ៉ុប លើការផ្ទេនៅរដូវក្តៅផងដែរ។
អត្ថបទ៖ Monsoon