Paulo Victor បកស្រាយបែបនេះរឿងកម្ដៅសាច់ដុំពេលកំពុងលេងភ្លេងជាតិខ្មែរ
ខ្សែបម្រើប្រយុទ្ធវិសាខា Paulo Victor បានរងការរិះគន់យ៉ាងខ្លាំងថា មិនបានគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយពេលភ្លេងកំពុងបន្លឺ ស្រាប់តែគេបែរជាកម្ដៅសាច់ដុំ លោតចុះឡើងទៅវិញ។
ទាក់ទងទៅនឹងបញ្ហានេះ កីឡាករប្រេស៊ីខាងលើបានសរសេរបែបនេះ “៖ ខ្ញុំបានធ្វើចលនាខ្លះ។ តាមពិតទៅ ខ្ញុំតែងតែធ្វើបែបនេះមិនត្រឹមតែនៅទីនេះទេ ប៉ុន្តែនៅគ្រប់ប្រទេស ។ មិនមែនចេញពីការមាក់ងាយទេ តែផ្តោតលើការប្រកួត ។ ខ្ញុំមិនដែលមាក់ងាយប្រជាជន ឬប្រទេសជាតិណាទេ ។ បើខ្ញុំបានធ្វើខុស ខ្ញុំមកសូមទោសអ្នកទាំងអស់គ្នា។ អ្នកដែលស្គាល់ខ្ញុំច្បាស់ ទើបដឹងថាខ្ញុំជាមនុស្សគោរពគេប៉ុនណា ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ។”
ម្ចាស់ comment មួយចំនួនបានផ្ដែផ្ដាំ Paulo ថា មិនត្រូវឲ្យមានកំហុសបែបនេះទៀតឡើយ៕