Tiffy Army ឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់ទាត់កាត់សេចក្តី១១ម៉ែត្រ នៅពាន League Cup
ក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៥ ទល់ ៣ បន្ទាប់ពីស្មើគ្នា ១ ទល់ ១ ក្នុងម៉ោងធម្មតា ក្នុងការប្រកួតពានរង្វាន់ League Cup នាកីឡដ្ឋាន ខេត្ត ស្វាយរៀង ។
អ៊ាន ពិសី បានបើកការនាំមុខមុនអោយក្រុមម្ចាស់ផ្ទះនៅនាទី ៧៥ ស្របពេល Tiffy Army តាមស្មើវិញនៅចុងម៉ោងដោយខ្សែប្រយុទ្ធ Romario ទាត់បាល់ពិន័យ១១ម៉ែត្រ ដើម្បីឈានដល់កាត់បាល់កាត់សេចក្តី១១ម៉ែត្រ ។
ឆ្លងកាត់ការប្រកួតកន្លងមកក្រុម កងយោធពលខេមរភូមិន្ទ និង ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់ម្នាក់មួយប្រកួតដូចគ្នា ដោយឈ្នះក្រុម ព្រៃវែង ដូចគ្នា ។
សម្រាប់ការប្រកួតមួយគូទៀតរវាងក្រុម វិសាខា និង អាយអេសអាយ ដង្កោរសែនជ័យ ត្រូវបានលុបចោលវិញ បន្ទាប់ពីរក ឃើញវិជ្ជមានកូវីដ១៩ លើកីឡាករ អាយអេសអាយ ដង្កោរសែនជ័យ ៕