Man City ទទួលបានសំណើរកុងត្រារយៈពេល ២ ឆ្នាំពីក្លិបយក្សនៅ Serie A
ខ្សែប្រយុទ្ធរបស់ក្លិបមេឃខៀវ Manchester City កីឡាករ Sergio Aguero បានទទួលកិច្ចសន្យារយៈពេល២ឆ្នាំពីក្លិបយក្ស Juventus ក្នុងក្របខ័ណ្ឌ Serie A ខណៈដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេជាមួយ Man City ជិតឈានដល់ពេលផុតកំណត់។
ដំណឹងមួយនេះត្រូវបានទីភ្នាក់ងាររបស់ Aguero ទទួលបានប៉ុន្មានសប្តាហ៍មុន កំឡុងមានការប្រកួតបាល់ទាត់លក្ខណអន្តរជាតិ ស្របពេលដែលទីភ្នាក់ងាររបស់គេបានបញ្ជាក់សារជាថ្មីថា Aguero នឹងមិនបន្តកុងត្រាជាមួយក្លិបទៀតនោះទេ។ សូមបញ្ជាក់ថា ចាប់តាំងពីការប្រកាសពីការមិនបន្តកុងត្រារបស់ Aguero ជាមួយ Man City បានធ្វើឱ្យមានក្លឹបល្បីៗជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុបបានចាប់អារម្មណ៍មកលើរូបគេ ទោះបីជាយ៉ាងណាក៏ដោយ Aguero ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លិបក្នុងក្របខ័ណ្ឌ Premier League ផងដែរ មានដូចជា Chelsea, Tottenham Hotspur និង Leeds United ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងទៅតាមលោក Jose Alvarez ដដែរ បានអោយដឹងថា Sergio Aguero បានទទួលសំណើជាផ្លូវការលើកដំបូងរបស់គាត់រួចទៅហើយ ពោលគឺការផ្តល់ជូនកុងត្រារយៈពេល ២ ឆ្នាំពីក្រុមសេះបង្កង់ Juventus៕