Man UTD គ្រោងឡើងថ្លៃនឿយហត់ដល់ Rashford
ខ្សែប្រយុទ្ធ Marcus Rashford នឹងក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុត ប្រសិនបើចុះកុងត្រាថ្មីជាមួយ Manchester United ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Rashford បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ 2028 ។
កីឡាករអន្តរជាតិអង់គ្លេសកំពុងទទួលបានការដំឡើងថ្លៃនឿយហត់ប្រហែល ៣៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ជាមួយនឹងតម្លៃកិច្ចសន្យាសរុបជាង១០០ លានដុល្លារ។
កុងត្រាបច្ចុប្បន្នរបស់ Rashford នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ដែលមានន័យថាគេនឹងចាកចេញដោយឥតថ្លៃខ្លួននៅរដូវក្តៅឆ្នាំ២០២៤ ប្រសិនបើ Man Utd មិនអាចបញ្ចុះបញ្ចូលឱ្យបន្តសុពលភាព។ បច្ចុប្បន្ន Rashford ទទួលបានប្រហែល៣២៥០០០ ដុល្លារក្នុងមួយសប្តាហ៍៕