Barcelona កំពុងតែអន្ទងចិត្ត Griezman មកកាន់ទឹកដីកាតាឡាន់ម្តងទៀត
ក្លឹបអ្នកមានបុណ្យ FC Barcelona កំពុងតែរកវិធីអន្ទងចិត្តរបស់កីឡាករសញ្ជាតិបារាំង Antoine Griezman មកកាន់ទឹកដីកាតាឡាន់ ស្របពេលដែលកីឡាកររូបនេះធ្លាប់បដិសេធន៍រួចម្តងហើយកាលពីដើមរដូវកាលមុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការចូលចែចូវម្តងទៀតនេះ ធ្វើឡើងក្រោយពីក្លឹប At Madrid បានជ្រុះចេញពីក្របខណ្ឌ UEFA Champions League ស្របពេលដែល Barcelona យល់ថា Griezman នឹងអាចផ្លាស់ប្តូរចិត្តវិញបាន។ ជាមួយគ្នានេះ បើយោងតាមសារព័ត៌មានរបស់បារាំង L’Equipe បានចុះផ្សាយឲ្យដឹងថា Griezman កំពុងពិចារណាអំពីអនាគតរបស់គេ ក្រោយពីក្រុម At Madrid បានអស់ឪកាសឡើងទៅវគ្គបន្ត ដោយប្រកួតចាញ់ក្រោមថ្វីជើង ក្រុម Juventus។ ការសែតរបស់បារាំងដដែរ បានសរសេរទៀតថា តម្លៃខ្លួនដែល Barcelona ធ្លាប់ដាក់ទិញកីឡាករបារាំងនេះអាចនឹងធ្លាក់ចុះជាងមុន ពោលគឺពី ២០០អឺរ៉ូ មកត្រឹម១២០លានអឺរ៉ូវិញ៕