Juventus ចង់បាន Mbappe ខណៈដែល PSG ដាក់លក់ក្នុងតម្លៃមហាសាល
ក្លឹបបាល់ទាត់ Juventus នៅក្របខណ្ឌ Serrie A មានបំណងចង់បានកីឡាករវ័យក្មេងរបស់បារាំង Kylian Mbappe មកកាន់ទឹកដីអ៉ីតាលី តែក្លឹប PSG និយាយថា មាន៣០០លានអឺរ៉ូចាំនិយាយគ្នា។ គួរបញ្ជាក់ថា តារាឆ្នើមវ័យក្មេងបារាំងរូបនេះ បានបង្ហាញសម្ថភាពដ៏អស្ចារ្យរបស់គេកាលពីប្រកួត World Cup កន្លងទៅនៅប្រទេសរុស្សីកាលពីឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថា Mbappe គឺជាកីឡាករវ័យក្មេងមានទេពកោសល្យរបស់ពិភពលោក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងទៅតាមសារព័ត៌មានរបស់អ៉ីតាលី បានចុះផ្សាយថា Juventus បានចាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេងនេះយ៉ាងខ្លាំង ប៉ុន្តែឥឡូវនេះវាហាក់ដូចជាមិនអាចទៅរួចវិញ ព្រោះតែតម្លៃថ្លៃកប់ពពកពេក។ ម្យ៉ាងវិញទៀត នេះដោយសារតែលោក Al-Khelaifi ប្រធានក្លឹប PSG បានកំណត់តម្លៃលក់កីឡាករ Mbappe ក្នុងទឹកប្រាក់៣០០លានអឺរ៉ូ ខណៈពេលដែលតម្លៃដ៏មហាសាលនេះ ក៏បានធ្វើឲ្យ Real Madrid រៀងស្ទាក់ស្ទើរទិញផងដែរ៕