កម្ពុជានឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ីក្នុងខែធ្នូ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងជួបប្រកួតម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីតែម្ដង។
នេះជាការប្រកួតកម្ដៅសាច់ដុំមុនក្រុមទាំង២ចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF Cup 2022។
គេចាំបានថា ក្នុងការប្រកួត AFF Cup 2020 ដែលធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានចាញ់ម៉ាឡេស៊ី ក្នុងថ្ងៃបើកឆាក វគ្គចែកពូល។
ពេលលោក Keisuke Honda ចូលធ្វើអ្នកចាត់ការទូទៅកម្ពុជាដំបូង ក៏បានប៉ះម៉ាឡេស៊ីមុនគេនៅស្តាតអូឡាំពិក៕