Pacquiao អាចនិងវឹលមកកាន់សង្វៀននៅខែកក្កដានេះ
(BC-99)
Manny Pacquiao ដែលជាអ្នកប្រដាល់ជើងឯកទម្ងន់មធ្យមពិភពលោក “WBA” និងនៅតែជាកំពូលអ្នកប្រយុទ្ធលើទម្ងន់ 147 ផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើទោះជាមានវ័យ 40 ឆ្នាំក៏ពិតមែនតែគេកំពុងតែសម្លឹងរកឱកាសវិលត្រឡប់មកកាន់សង្វៀនវិញនៅក្នុងខែកក្កដាខាងមុខនេះហើយនឹងត្រូវបានគេផ្គូរផ្គងអោយប៉ះជាមួយ Spence រឺក៏ Garcia នៅឯសង្វៀន AT & T Stadium ក្នុងរដ្ឋតិចសាស។
Pacquiao ដែលធ្លាប់ទទួលជោគជ័យ 61 ដង ចាញ់7 ស្មើ2និងផ្តួលគូប្រកួតអោយសន្លប់ 39ដង បានទទួលជ័យជម្នះ 2 លើកជាប់ៗគ្នាក្រោយពីការចាញ់ដ៏ចម្រូងចម្រាស់ក្រោមកណ្តាប់ដៃរបស់ Jeff Horn ក្នុងឆ្នាំ 2017 ។
កាលពីខែកក្កដាឆ្នាំមុន Pac Man បានទៅប្រទេសម៉ាឡេស៊ីនិងបានផ្តួលកីឡាករ Lucas Matthysse ដើម្បីក្រសោបយកខ្សែក្រវាត់ជើងឯកទម្ងន់ 147 ផោន។ រូបគេបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Al Haymon និងចូលរួមជាមួយក្រុមប្រដាល់ PBC ដែលជាកន្លែងដែលបណ្តុំដោយអ្នកប្រដាល់ល្បីៗហើយក៏អាចជួយអោយគេរក្សាក្ដីសង្ឃឹមរបស់ខ្លួនក្នុងការប្រកួតជាមួយ Floyd Mayweather សាជាថ្មី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$រ
ការចូលរួមក្រុម PBC បានជួយអោយអ្នកប្រដាល់ហ្វីលីពីនរូបនេះបានប្រកួតជាមួយអ្នកប្រដាល់អាមេរិច Adrien Broner ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដែលធ្វើអោយក្រុមនេះបានកើបលុយតាមរយ: Showtime pay-per-view ។ មានអ្នកទិញសិទ្ធទស្សនាដោយការបង់លុយក្នុងអំឡុងពេលប្រកួតរបស់ Pacquiao ប្រហែល 400.000 នាក់ដែលនេះជាតួលេខបង្ហាញថា Pacquiao នៅតែមានប្រជាប្រិយ៍ភាពក្នុងពិភពប្រដាល់នៅឡើយ។