Khabib ដឹងរឿង Ronaldo ត្រឡប់មក Man Utd វិញមុនគេ៤សប្តាហ៍!
(BC-99)
អតីតអ្នកប្រដាល់ MMA របស់ស្ថាប័ន UFC លោក Khabib Nurmagomedov បានគាស់រំលើងថារូបគេបានដឹងរឿង Cristiano Ronaldo វឹលទៅកាន់ Manchester United វិញតាំងពីមួយខែមុនមកម៉្លេះ។
ប្រាកដណាស់ដំណឹងនៃការវិលត្រឡប់របស់ Ronaldo មកកាន់ទឹកដី Old Trafford វិញមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេដោយគេមានចេតនាបង្វែររឿងនេះទៅកាន់ក្លិប Manchester City ឬ Paris-Saint Germain ។
ប៉ុន្តែ Khabib បាននិយាយប្រាប់ RT អំពីការផ្ទេរ Ronaldo ទៅ United ថាខ្លួនបានដឹងរឿងនេះតាំងពីមួយខែមុនមកម្លេះបុរសជនជាតិ រុស្ស៊ី រូបនេះបាននិយាយយ៉ាងដូច្នេះថា៖” Ronaldo បានប្រាប់ខ្ញុំថាគាត់នឹងវិលមកចូលរួមលេងជាមួយ Man Utd វិញណាមួយគាត់ក៏មានបំណងចង់ឱ្យកូនប្រុសរបស់គាត់ក្លាយជាអ្នកស្នងតំណែងរបស់គាត់ដោយចាប់ផ្តើមពីក្លិបនៅ Old Trafford នោះតែម្តង”។
គួរបញ្ជាក់ថាការចាកចេញពីក្លិប Juventus គឺជារឿងមួយដ៏ភ្ញាក់ផ្អើលដែល Cristiano Ronaldo បានសម្រេចចិត្តយ៉ាងដូច្នោះ តែអ្វីដែលកាន់តែកក្រើកទៀតនោះគឺ Ronaldo បានជ្រើសរើសក្លិបចាស់ដើម្បីបន្តអាជីពបាល់ទាត់របស់គេគឺ Manchester United ។