
Juventus ស្គាល់ពាក្យចាញ់ក្នុង Serie A លើកដំបូង ខណៈ Ronaldo មិនបានចូលលេង (មានវីដេអូ)
ក្រុមសេះបង្កង់ Juventus ទីបំផុតបានស្គាល់ពាក្យថាបរាជ័យនៅក្របខ័ណ្ឌ Serie A ហើយ បន្ទាប់ពីចាញ់ Genoa ដោយលទ្ធផល២ទល់នឹង០កាលពីម្សិលមិញ។
ក្នុងជំនួបនាទីលាន Luigi Ferraris ក្រុមកំពូលតារាងមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ឡើយ ដោយសារតែគ្រូបង្វឹកដាក់ឱ្យសម្រាកបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ។ ដោយឡែក២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Stefano Sturaro នៅនាទីទិ៧២ និង កីឡាករ Goran Pandev នៅនាទីទី៨១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ក្រុមរបស់លោកបន្តឈរនៅកំពូលតារាងដដែលដោយមាន៧៥ពិន្ទុនៅក្នុងដៃ ខណៈ Genoa មាន៣៣ពិន្ទុឈរនៅលេខ១២ក្នុងតារាង។
ទស្សនាវីដេអូ៖