គ្រូក្រោន ៖ ទៅអូស្ត្រាលីមុន៣ថ្ងៃល្អសម្រាប់យើងសម្រាប់ជំនួប Macarthur
“ការប្រកួតនៅអូស្ត្រាលីនឹងលំបាកសម្រាប់យើង ព្រោះខុសគ្នាទាំងពេលវេលា អាកាសធាតុ និងការរៀបចំក្រុម។ តែការទៅមុន៣ថ្ងៃនេះ នឹងជួយយើងបានខ្លះដែរ។ នេះជាការរៀបចំប្រកបដោយភាពអាជីពមួយសម្រាប់ក្រុមនៅកម្ពុជាដើម្បីឈានទៅវគ្គបន្តទៀត។ យើងសូមអរគុណដល់ប្រធានក្លិបសម្រាប់ការរៀបចំដ៏ល្អនេះ។”
នេះជាការលើកឡើងរបស់លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន មុនហោះទៅអូស្ត្រាលីនៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្រាប់ការប្រកួតតទល់ Macarthur FC ក្នុងពានរង្វាន់ AFC Cup ថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា។
ចំណែក ខ្សែបម្រើ Andres Nieto បញ្ជាក់ថា ស្ថានភាពរបួសរបស់គេបានធូរស្បើយខ្លះហើយ និងបានប្ដេជ្ញាចិត្តខ្ពស់ដើម្បីដណ្ដើមយក៣ពិន្ទុជូនកម្ពុជា។ គេថា មិនមានបញ្ហាសម្ពាធអ្វីទេពេលលេងនៅអូស្ត្រាលី ហើយសមាជិកគ្រប់រូបបានប្រឹងប្រែងដូចធម្មតា។
កាលជើងទី១នៅភ្នំពេញ ចុងខែតុលា ភ្នំពេញក្រោនបានយកឈ្នះ Macarthur ដោយលទ្ធផល៣ទល់នឹង០ ដែលខ្សែប្រយុទ្ធ Shimizu Shintaro រកបាន២គ្រាប់ និងផាច សុជាវីឡា រកបានមួយគ្រាប់។
៣ប្រកួតជើងទី១ ប្រចាំពូល F ភ្នំពេញក្រោន មាន៩ពិន្ទុពេញ រកបាន១០គ្រាប់ និងមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ឈរកំពូលតារាង ខណៈ Macarthur មាន៦ពិន្ទុពីការឈ្នះ២ និងចាញ់១៕