ប្រិយមិត្តកម្ពុជានិងបានទស្សនាការប្រកួតផ្ទាល់របស់ Manchester United នៅប្រទេសអង់គ្លេស
ប្រិយមិត្តដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ តើលោកអ្នកធ្លាប់ធ្វើការស្រមៃថា អ្នកនឹងមានឳកាសទៅទស្សនាក្រុមបាល់ទាត់ដ៏ល្បីនៅលើពិភពលោក Manchester United នៅប្រទេសអង់គ្លេសដែរឬទេ?
ជាការពិតណាស់ ជារៀងរាល់ឆ្នាំក្រុមហ៊ុនស្រា Chivas តែងតែផ្តល់ឳកាសដល់អ្នកគាំទ្រក្រុមបិសាចក្រហមដើម្បីមានឳកាសឈ្នះនូវដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់ របស់ក្រុមបិសាចក្រហមដូចជានៅប្រទេសអង់គ្លេសនិងប្រទេសសិង្ហបុរីជាដើម។ នៅក្នុងឆ្នាំនេះផងដែរក្រុមហ៊ុនស្រា Chivas នឹងធ្វើការចាប់ឆ្នោតផ្តល់សំណាងដល់អតិថិជនទាំងអស់ដែលតែងតែគំាទ្រនិងនិយមទទួលទានស្រា Chivas នូវដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់នៅប្រទេសអង់គ្លេស។ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅក្លឹបកម្សាន្ត QK នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
ការចាប់ឆ្នោតនឹងជ្រើសរើសយកអ្នកឈ្នះចំនួន ៣ រូប ដើម្បីទៅទស្សនាការប្រកួតផ្ទាល់។ កុំភ្លេចជាវស្រា Chivas ឲ្យបានមុនថ្ងៃទី៧ខែកុម្ភៈដើម្បីទទួលបានឳកាសឈ្នះដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់នៅប្រទេសអង់គ្លេស។