Robert Lewandowski សំរេចបន្តកុងត្រាជាមួយ Bayern Munich ប៉ុន្តែមិនច្រើនឆ្នាំនោះទេ
ខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich ត្រូវបានរាយការណ៏ថា បានយល់ព្រមបន្តកុងត្រាថ្មីជាមួយនិងក្លឹប។
ម្ចាស់គ្រាប់បាល់ ៤០គ្រាប់សំរាប់ការបង្ហាញខ្លួន ៤៧ប្រកួតកាលពីរដូវកាលមុន រំពឹងថានិងបន្តកុងត្រាមួយឆ្នាំទៀត។
ការមកដល់របស់ Philippe Coutinho និង Lucas Hernández ត្រូវបានគេគិតថា ជារឿងល្អក្នុងការរៀបចំទំរង់ឡើងវិញរបស់ Bayern Munich ក្រោយចាញ់ SuperCup ក្រោមថ្វីជើង Borussia Dortmund ២-០ ។
Lewandowski ក៏ស្ទើរតែចាកចេញពី Bayern Munich ទៅហើយដោយសារតែមានអារម្មណ៍មិនកក់ក្តៅ អំឡុងការដឹកនាំលោក Pep Guardiola កាលពីឆ្នាំ ២០១៦។
ប៉ុន្តែអ្វីៗ ពេលនេះកំពុងល្អប្រសើរសំរាប់ខ្សែប្រយុទ្ធជនជាតិប៉ូឡូញ ព្រោះរដូវកាលមុនគេជាចំណែកដ៏សំខាន់ក្នុងការជួយ Bayern Munich អោយឈ្នះពាន Bundesliga ជាលើកទី ២៨៕