លោក ធន សុភា បកស្រាយមូលហេតុដែល លន បញ្ញា មិនវ៉ៃកែងជាមួយ ពុទ្ធ សំបូរ
ទីបំផុតកីឡាករគុនខ្មែរ លន បញ្ញា និង កីឡាករថៃ លីង លំ គឺជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រក្នុងពូលB ស្របពេលដែលអ្នកលេងយុទ្ធគុនទាំង២សុទ្ធតែប្រកួតឈ្នះមិត្តរួមជាតិដោយមានឈ្នះពិន្ទុ និង ផ្តួលដៃគូឲ្យបោះបង់ការប្រកួត។ ជាក់ស្តែងសម្រាប់ លីង លំ វិញហាក់បីដូចជាងាយស្រួលជាង បញ្ញា ព្រោះគេមិនបាច់ចំណាយកំលាំងច្រើន ពោលគឺផ្តួលឲ្យកីឡាករថៃមិត្តរួមជាតិរបស់គេ ដាវវិសេដ បោះបង់ការប្រកួតត្រឹមទឹកទី២ ចំណែកឯ លន បញ្ញា វិញប្រកួតឈ្នះពិន្ទុ ពុទ្ធ សំបូរ មែន តែក៏ចំណាយកំលាំងអស់ពីខ្លួនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ អ្វីដែលពុកម៉ែបងប្អូនទស្សនិកជនមានការឆ្ងល់ច្រើនជាងគេ រវាងការប្រកួត លន បញ្ញា និង ពុទ្ធ សំបូរ នោះគឺ សំបូរ បានប្រើកែងជាច្រើនវ៉ៃបុកទៅលើផ្ទៃមុខរបស់ បញ្ញា តែកូនសិស្សរបស់លោកគ្រូ ធន សុភា រូបនេះហាក់បីដូចជាមិនបញ្ចេញកែងវ៉ៃបកទៅលើ កូនសិស្សលោក ណន រិទ្ធ វិញឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដូច្នេះហើយបានជា MSR បានសួរលោកគ្រូ ធន សុភា ឲ្យបកស្រាយរឿងនេះ ទើបលោកគ្រូបានប្រាប់មកវិញថា លន បញ្ញា មិនអាចប្រើកែងវ៉ៃបុកទៅវិញទៅមកជាមួយនិង ពុទ្ធ សំបូរ បានឡើយ ព្រោះថាអាវុធកែងគឺយើងមិនអាចប្រើពីចម្ងាយបានឡើយ ពោលគឺត្រូវដើរចូលក្បែរហើយទើបវ៉ៃវិញបាន មានន័យថា បើយើងវ៉ៃកែងបុកគ្នាទៅវិញទៅមក បញ្ញា នឹងពិបាក ពិបាកត្រង់ថា របួសចាស់លើត្របកភ្នែក បញ្ញា ដេរ២ដង ហើយក៏មិនចង់ឲ្យដេរជាលើកទី៣ដែរ ម្យ៉ាងវិញទៀតក៏មិនទាន់ជាសះស្បើយ១០០ភាគរយ ដូច្នេះទើបលោករៀបយុទ្ធសាស្រ្តឲ្យកូនសិស្សរបស់លោកប្រកួតចម្ងាយវិញ ដោយម៉ាត់ ទាត់ និងមានឳកាសគឺឡើងជង្គង់វិញ។ រីឯកំលាំងរបស់ លន បញ្ញា វិញលោកគ្រូក៏បានបញ្ជាក់បន្ថែមទៀតថា បញ្ញា រាល់ថ្ងៃនេះផឹកថ្នាំផ្សះច្រើនពេកបណ្តាលឲ្យប៉ះពាល់កំលាំង ទើបការប្រកួត២លើកចុងក្រោយរបស់គេរៀងស្ទើកំលាំងបន្តិចបន្តួត៕