ព្រះខ័នរាជនៅតែរក្សាកំណត់ត្រាមិនដែលចាញ់២១ប្រកួត ស្របពេលដែល បឹងកេត បញ្ចប់កំណត់ត្រាប្រកួតចាញ់ក្នុងផ្ទះ
ការប្រកួតបាល់ទាត់ក្នុងលីគកំពូលរបស់កម្ពុជាបានឈានចូលដល់សប្តាហ៍ទី២១ហើយ ក្នុងនោះក្រុមកំពុងនាំមុខកំពូលតារាងព្រះខ័នរាជស្វាយរៀង នៅតែបន្តកំណត់ត្រាមិនទាន់ចាញ់របស់ខ្លួន បន្ទាប់ពីបានប្រកួតឈ្នះក្រុមបឹងកេតក្នុងលទ្ធផល ២ទល់១ ដែលជ័យជំនះមួយនេះបានធ្វើឲ្យក្រុម បឹងកេត បញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងទឹកដីរបស់ខ្លួនត្រឹមសប្តាហ៍ទី២១នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតក្រុមទាំង២ដែលចាប់ផ្តើមប្រកួតនៅម៉ោង៣:៣០នារសៀលក្នុងទឹកដី បឹងកេត គ្រាប់បាល់មួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយកីឡាករ OIBOH JULIUS ក្នុងនាទី៣០ ចំណែកគ្រាប់បាល់ជ័យជំនៈ២គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ជូលទីដោយកីឡាករ Jean Marie Befolo Mbarga ក្នុងនាទីទី១០ និងគ្រាប់បាល់ទី២ស៊ុតបញ្ជូលទីដោយកីឡាករ នេន សុធារដ្ឋ ក្នុងនាទី៦៤។ ដូច្នេះ២១ប្រកួតកន្លងមករបស់ក្រុម ព្រះខ័នរាជស្វាយរៀងមាន៥៥ពិន្ទុ ដោយ២១ប្រកួតកន្លងមកឈ្នះ១៧ និងស្មើ៤ប្រកួត។ សំរាប់លទ្ធផលក្រុមផ្សេងៗទៀតមានដូចជា៖ យុវជនបាទី ១៨ឆ្នាំចាញ់ (០ទល់៧) វិសាខា, ភ្នំពេញក្រោមឈ្នះ (២ទល់១) សូលទីឡូអង្គរ និងក្រសួងការពារចាញ់ (១ទល់២) គិរីវង់សុខសែនជ័យ៕