កាំភ្លើងធំចេញបញ្ជីឈ្មោះខ្សែប្រយុទ្ធដែលខ្លួនចង់យកមកជំនួស Lacazette
(BC-99)
Arsenal បានរៀបចំបញ្ជីឈ្មោះខ្សែប្រយុទ្ធដែលខ្លួនពេញចិត្តរួចរាល់ហើយខណៈពួកគេក៏បានសម្រេចចិត្តឱ្យ Alexandre Lacazette ចាកចេញនៅអំឡុងខែមករាខាងមុខនេះដែរ។
កីឡាករអន្តរជាតិអង់គ្លេស Dominic Calvert-Lewin និង Ollie Watkins ត្រូវបានគេដឹងថាកំពុងតែជាប់ក្នុងជម្រើសជួរមុខរបស់កាំភ្លេីងធំដែលអាចយកមកជំនួសតំណែងកីឡាករបារាំងខាងលើបាន។
Lacazette វ័យ ៣០ ឆ្នាំកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនដែលមានកម្រៃនឿយហត់ចំនួន ១៨០,០០០ ផោនក្នុងមួយសប្តាហ៍ហើយមិនត្រូវបានក្លឹបផ្តល់កិច្ចព្រមព្រៀងថ្មីឡើយ។ Arsenal ក៏ចង់រកវិធីផ្សេងទៀតដែរដែលអាចឱ្យក្លិបទទួលបានចំណូលពីការលក់ Lacazette មកវិញខ្លះនាអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករានេះជាជាងការបណ្តោយឱ្យរូបគេចេញពីក្លិបដោយពុំបានប្រាក់មួយកាក់សោះ។
ប៉ុន្តែអ្នកចាត់ការ Mikel Arteta នឹងឃាត់ឃាំង Lacazette ឡើយប្រសិនបើលោកអាចទិញខ្សែប្រយុទ្ធណាម្នាក់បានក្នុងចំណោម Dominic Calvert-Lewin និង Ollie Watkins ដើម្បីយកមកជួយ Pierre-Emerick Aubameyang ។
គួរបញ្ជាក់ថា Arsenal បានចំណាយប្រាក់ ១៤៨ លានផោនលើការទិញយកកីឡាករថ្មីចំនួន ៦ នាក់នៅរដូវកាលនេះតែក្លិបមិនទាន់ដើរដល់គោលដៅដែលចង់បាន(ឈរនៅតំបន់កំពូលទាំង៤)នៅឡើយទេស្របពេលដែលក្លិបកំពុងតែតាមប្រមាញ់កីឡាករបន្ថែមទៀតនៅក្នុងខែមករា ២០២២ នេះ។