កាន់តែជ្រៅហើយមើលទៅទំនាក់ទំនង Dele Alli និងកូនតា Pep
ពាក្យចចាមអារ៉ាមចំណងស្នេហ៍រវាង Dele Alli និងកូនស្រីលោក Pep Guardiola ទំនងកាន់កាន់តែស៊ីជម្រៅមែនទែនហើយ ដោយមានគេឃើញអ្នកទាំង២ទៅញុំាអាហារថ្ងៃត្រង់ជាមួយគ្នាក្នុងហាងទំនើបមួយ។
កីឡាករ Tottenham Hotspur វ័យ២៥ឆ្នាំ ធ្លាប់ត្រូវបានគេឃើញថើបកូនស្រីលោក Pep វ័យ២០ឆ្នាំម្ដងកាល៥ខែមុន។
Alli បានដើរចូលក្នុងឡានរង់ចាំនាង Maria មុនអ្នកទាំង២ចែកផ្លូវគ្នារៀងៗខ្លួន។
ទំនាក់ទំនងរវាងអតីតកីឡាករជម្រើសជាតិអង់គ្លេស និងកូនស្រីលោក Pep Guardiola ត្រូវបានគេឃើញក្នុងខែមេសា បន្ទាប់ពី Alli បែកគ្នាជាមួយអតីតសង្សាររបស់គេកាលខែកុម្ភៈ។
អ្នកទាំង២មិនខ្វាយខ្វល់ពីភ្នែកសាធារណជនទេ ដោយបានថើបគ្នាយ៉ាងផ្អែមល្ហែម៕