Van De Beek ជួយអោយក្រុម ហូឡង់ តាមបានស្មើ អ៊ីតាលី នៅ UEFA Nation League
(BC-99)
កីឡាករខ្សែបម្រើរបស់បិសាចក្រហម Manchester United និងក្រុមជម្រើសជាតិ ហូឡង់ Donny van de Beek បានស្វែងរកឱកាសឱ្យក្រុមមច្ចុរាជពណ៌ទឹកក្រូចរបស់ខ្លួនយកបាន១ពិន្ទុមកវិញតាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្លួនទៅលើក្រុម អសុរី អ៊ីតាលី។
កាលពីយប់ថ្ងៃពុធនេះការប្រកួតបាល់នទាត់ក្របខណ្ឌ UEFA Nation League របស់ទ្វីបអឺរ៉ុបបានដំណើរការដល់ជុំទី៤ហើយសម្រាប់ការប្រជែងគ្នាក្នុង League A ពូល A1។ ក្រុមអសុរី អ៊ីតាលី បានបើកទ្វារផ្ទះរបស់ខ្លួនដើម្បីទទួលភ្ញៀវក្រុមមច្ចុរាជពណ៌ទឹកក្រូច ហូឡង់។
លេងបាន១៦នាទីនៃតង់ទី១ Barella បានបញ្ចូនបាល់ឱ្យទៅ Pellegrini ជាអ្នកស៊ុតបញ្ចូលទីឱ្យអ៊ីតាលីនាំមុខមុន ១-០។ ប៉ុន្តែចូលដល់នាទីទី២៥ខ្សែបម្រើ Van De Beek ក៏ស៊ុតបញ្ចូលទីជួយឱ្យក្រុម ហូឡង់ តាមបានស្មើរមកវិញ។ ពេលវេលាដែលនៅសេសសល់រហូតដល់៩០នាទីពុំមានក្រុមណាស៊ុតបញ្ចូលទីបានទៀតឡើយ។ ចប់ការប្រកួតក្រុមទាំងពីរបន្សល់ទុកនូវលទ្ធផល ១-១។
ក្នុងពូលនេះក្រុមដែលដឹកនាំកំពូលតារាងគឺ ប៉ូឡូញ ដែលមាន៧ពិន្ទុក្រោយពីឆ្លងកាត់មការប្រកួត៤ដងឈ្នះ១ស្មើ១និងចាញ់១។ អ៊ីតាលី ឋិតនៅចំណាត់ថ្នាក់លេខ២មាន៦ពិន្ទុដោយទទួលបានជ័យជម្នះ១ដងនិងស្មើ៣ដង។ ហូឡង់ លេខ៣មាន៥ពិន្ទុដោយទទួលជ័យជម្នះម្តងស្មើ២ដងចាញ់ម្តង។ បូស្នី ឋិតនៅបាតតារាងក្រោយពីចាញ់២ប្រកួតស្មើ២ប្រកួតមានតែពិន្ទុ។
ក្រុមលេខ១នៅក្នុងពូលទាំង៤ក្នុង League A នឹងត្រូវឡើងទៅប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រជាបន្តនៅថ្ងៃទី៦តុលាឆ្នាំ២០២១នាពេលខាងមុខនេះ។