Lukaku មានទិន្នន័យល្អជាង CR7 និង Messi ក្នុងក្រុមជម្រើសជាតិ
Romelu Lukaku រកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង២របស់បែលហ្ស៊ីកលើអ៊ីស្លង់ ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League ពូល A2 នៅថ្ងៃពុធ ទី១៤ ខែតុលា។
ពីរគ្រាប់នេះធ្វើឲ្យខ្សែប្រយុទ្ធក្លិប Inter Milan ខាងលើមាន៥៥គ្រាប់ពីការចូលលេង៨៧ដងនៅជម្រើសជាតិ ស្មើនឹង០,៦៣គ្រាប់ក្នុងមួយប្រកួត។មានន័យថា គេមានទិន្នន័យល្អជាង Cristiano Ronaldo (០,៦១ គ្រាប់ក្នុងមួយប្រកួត) និងLionel Messi (០.៥១ គ្រាប់ក្នុងមួយប្រកួត) ។ Neymar ដែលទើបតែរកគ្រាប់បាល់ hat-trick ក្នុងវគ្គជម្រុះ World Cup នៅអាមេរិកខាងត្បូងបានត្រឹមតែ ០.៥៩ គ្រាប់ប៉ុណ្ណោះក្នុងមួយប្រកួត។
ក្នុងវ័យ ២៧ ឆ្នាំ Lukaku នៅតែមានឱកាសច្រើនក្នុងបង្កើតកំណត់ត្រាសម្រាប់បែលហ្ស៊ីក។ ក្នុងការបង្ហាញខ្លួន ២៧ លើកចុងក្រោយ អតីតខ្សែប្រយុទ្ធ Manchester United រកបាន ៣២ គ្រាប់។ ចាប់តាំងពីគ្រូបង្វឹក Roberto Martinez ដឹកនាំជម្រើសជាតិកាលពីខែសីហាឆ្នាំ ២០១៦ Lukaku រកបាន ៣៦ គ្រាប់ក្នុង ៣៥ ប្រកួត។ មានតែ Ronaldo ទេដែលធ្វើបានល្អជាង Lukaku អំឡុងនោះដោយរកបាន៤០គ្រាប់។
ការបង្ហាញគុណផលគួរចាប់អារម្មណ៍របស់ Lukaku បានជួយបែលហ្ស៊ីកបន្តនាំមុខក្នុងពូល A ដោយមាន ៩ ពិន្ទុបន្ទាប់លេងបាន៤ប្រកួត។ លទ្ធផលផ្សេងទៀតក្នុងពូល គឺដាណឺម៉ាកបានយកឈ្នះអង់គ្លេស ០-១ នៅកីឡដ្ឋាន Wembley៕