
រឿងគួរដឹងមួយចំនួនក្រោយ De Gea ឈ្នះរង្វាន់កីឡាករល្អប្រចាំខែនៅ Premier League
David de Gea ត្រូវបានជ្រើសរើសជាកីឡាករល្អនៅ Premier League ប្រចាំខែមករា។
នេះជាលើកទី១ហើយដែលអ្នកចាំទីជម្រើសជាតិអេស្ប៉ាញទទួលបានរង្វាន់កិត្តិយសខាងលើចាប់តាំងពីមកប្រកបអាជីពនៅអង់គ្លេសដំបូងក្នុងឆ្នាំ២០១១។
ក្នុងខែមករា កន្លងទៅ De Gea សង្គ្រោះបាន២២ដង ដែលសរុបមកត្រឹមពេលនេះមាន៨៤ដងនៅរដូវកាល២០២១/២០២២។ គេទទួលបានសម្លេងនាំមុខបេក្ខជនផ្សេងៗទៀតដូចជា Jarrod Bowen, Kevin de Bruyne, Jack Harrison, Joao Moutinho និង James Ward-Prowse។
De Gea ក៏ជាអ្នកចាំទីទី១ ដែលឈ្នះពាននេះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ដែលកាលណោះធ្វើបានដោយ Fraser Forster របស់ Southamtpon៕