Pogba លេងឬកដាក់ថៅកែក្លិប PSG
(BC-99)
ខ្សែបម្រើ Paul Pogba របស់ Manchester United ដែលនឹងផុតកុងត្រានៅខែមិថុនារដូវកាលក្រោយនេះបានច្រានចោលនូវសំណើរ PSG នេះបើយោលទៅតាមសារព័ត៌មានកីឡារបស់ប្រទេសបារាំងដែលបានចេញផ្សាយនៅមុននេះបន្តិច។
Pogba កំពុងថ្លឹងថ្លែងពីអនាគតរបស់គេថាគួរតែបន្តនៅ Old Trafford ទៀតឬក៏យ៉ាងណាខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបាននាយកក្លឹប PSG លោក Nasser Al-Khelaifi និងប្រធានផ្នែកកីឡា Leonardo បានទូរស័ព្ទមកទាក់ទងរូបគេផ្ទាល់ដើម្បីនិយាយលក្ខខណ្ឌនៃការដោះដូរតែម្តង។
តែទោះជាយ៉ាងណាក៏ដោយក៏ Pogba បានសម្រេចចិត្តថាមិនត្រលប់ទៅទីក្រុងប៉ារីសវិញនៅរដូវកាលក្រោយនេះទេស្របពេលដែលកីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបាន Real Madrid, Barcelona និងអតីតក្លឹប Juventus ក៏បានទាក់ទងជាមួយភ្នាក់ងារ Mino Raiola អំពីការចង់បានរូបគេដែរ។