ក្រុមបុរសកូឌីវ័រចង់ខ្ចីគ្រូក្រុមនារីបារាំងទៅដឹកនាំក្នុងវគ្គបន្តជើងឯកអាហ្វ្រិក
សហព័ន្ធកីឡាបាល់ទាត់កូឌីវ័របានស្នើទៅកាន់សហព័ន្ធកីឡាបាល់ទាត់បារាំងពីការចង់ខ្ចីលោក Herve Renard គ្រូបង្គោលក្រុមនារីជម្រើសជាតិបារាំងទៅធ្វើជាគ្រូបង្គោលបុរសក្រុមខ្លួនបណ្ដោះអាសន្ន។
ភាគីបញ្ជាក់ថា មិនមានបញ្ហាអ្វីទេ ព្រោះមានសហព័ន្ធទាំង២មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។ យ៉ាងណា អ្វីសំខាន់នោះ គឺថាតើអតីតគ្រូបង្គោលអារ៉ាប៊ីសាអ៊ូឌីតខាងលើចង់ទៅធ្វើការក្នុងក្រុមជម្រើសជាតិកូឌីវ័រឬអត់។
កូឌីវ័របានបញ្ចប់តំណែងគ្រូបង្គោល Jean-Louis Gasset ក្រោយចាញ់ Equatorial Guinea បិទពូលជើងឯកអាហ្វ្រិក។ កូឌីវ័រដែលបញ្ចប់នៅលេខ៣ពូល A នឹងប៉ះសេណេហ្គាល់សម្រាប់វគ្គ១៦ក្រុមជើងឯកអាហ្វ្រិក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤៕