ឥន្ទ្រទេវីឈ្នះច្បារអំពៅជើងទី១វគ្គ៤ក្រុមជើងឯកវិទ្យាល័យ
ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានយកឈ្នះក្រុមវិទ្យាល័យច្បារអំពៅ ដោយលទ្ធផល៥ទល់នឹង២ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងឯកវិទ្យាល័យ កាលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ឥន្ទ្រទេវី បញ្ចប់នៅលេខ២ និងច្បារអំពៅឈរលេខ៣។
ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា។ ចំណែកជំនួបរវាងឫស្សីកែវ និងជ័យវរ្ម័នទី៧ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា៕