ព័ត៌មានខ្លះៗរបស់ខ្សែប្រយុទ្ធថ្មីភ្នំពេញក្រោន Jelle Goselink
ភ្នំពេញក្រោនបានប្រកាសពីការនាំចូលខ្សែប្រយុទ្ធ Jelle Goselink កាលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា សម្រាប់ជើងទី២នៃក្របខណ្ឌ Cambodian Premier League។
កីឡាករហូឡង់ខាងលើលេងនៅ Borneo Samarinda នៃក្របខណ្ឌកំពូលឥណ្ឌូនេស៊ី ពីខែកក្កដា ឆ្នាំ២០២៣ដល់ខែវិច្ឆិកា នេះ។
Jelle វ័យ២៤ឆ្នាំផ្ដើមបាល់ទាត់អាជីពក្នុងឆ្នាំ ២០១៥ នៅក្រុម Jong Almere City។ ២០១៩ ដល់ ២០២១ គេលេងនៅ Almere City មុនផ្លាស់ទៅ Helmond Sport ពីឆ្នាំ ២០២១ ដល់ ២០២៣។
គេនឹងត្រូវចូលបំពេញកូតាកីឡាករបរទេស។ Jelle ក៏ជាកីឡាករហូឡង់ទី៣ផងដែរដែលបានមកប្រកបអាជីពនៅភ្នំពេញក្រោន បន្ទាប់ពី Elroy van de Hooft កាលឆ្នាំ២០១២ និង Koen Bosma កាលឆ្នាំ២០២៤៕