ក្រុមជម្រើសជាតិថៃបញ្ចេញអាវថ្មីទុកលេងក្នុងពានរង្វាន់ AFC Asain Cup 2019 (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិថៃបង្ហាញឯកសណ្ឋានថ្មីដែលជាការសហការជាមួយក្រុមហ៊ុន Warrix សម្រាប់ធ្វើការប្រកួតក្នុងពានជើងឯកទ្វីបអាស៊ី២០១៩ AFC Asain Cup 2019 ដែលនឹងចាប់ផ្ដើមនៅដើមខែក្រោយ។
ឯកសណ្ឋានថ្មីនេះ ចែកចេញជា៣ឈុត រួមមាន ពណ៌ខៀវ ប្រើប្រាស់សម្រាប់ការប្រកួតក្នុងដី ពណ៌ក្រហម សម្រាប់ការប្រកួតក្រៅដី និងពណ៌ស ជាឈុតទី៣ ស្របពេលដែលអ្នកចាំទីមានពណ៌បៃតងចាស់ ជាមួយពណ៌ផ្ទៃមេឃ។ ដោយឡែកឯកសណ្ឋាននេះក៏មានលក្ខណៈពិសេសជាច្រើនសម្រាប់កីឡាករក្នុងការប្រើប្រាស់នៅលើទីលានផងដែរ។
គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិថៃ នឹងត្រូវតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូល A ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន ដែលការប្រកួតនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួុម៕
គួររំលឹកថា គ្រូបង្វឹកថៃលោក Milovan Rajevac បានបញ្ចេញបញ្ជីកីឡាករបឋមចំនួន២៧រូប ក្នុងនោះក៏មានសមាជិកសំខាន់ៗដែលប្រកបអាជីពនៅក្រៅប្រទេសផងដែរដូចជាខ្សែការពារ Teerathon Boonmathan, ខ្សែបម្រើ Chanathip Songkrasin និង ខ្សែប្រយុទ្ធ Teerasil Dangda រួមជាមួយអ្នកចាំទី Kawin Thammasatchanan ដោយពួកគេទាំង៤មិនមានវត្តមានឡើយក្នុងពានរង្វាន់ AFF Suzuki Cup ឡើយ ខណៈក្រុមរហស្សនាមដំរីសឹកបានធ្លាក់ចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។
វីដេអូ៖
Warrix Thailand National Football Jersey 2019 "Now or Never"
แสดงพลังศรัทธาฟุตบอลทีมชาติไทย เดินหน้าสู้ศึกแรกแห่งศักราชใหม่ไปด้วยกัน กับ“ชุดแข่งขันฟุตบอลทีมชาติไทยประจำปี 2019” จากวอริกซ์ ในคอนเซ็ปต์ “Now or Never” ประกาศก้อง จะลุกขึ้นสู้ใหม่ หรือจะล้มตลอดไป เราเลือกเองเลือกเทคโนโลยีการผลิตที่ทันสมัยที่สุดในโลก เพื่อชุดแข่งขันที่ดีทีสุดสำหรับนักเตะทีมชาติไทย#Warrix #Nowornever #เสื้อทีมชาติไทยใส่ได้ทุกวัน#Thainationaljersey2019
Posted by Warrix on Monday, 17 December 2018