
ដឹងអត់!ការប្រកួតកីឡាជើងឯកថ្នាក់ជាតិឆ្នាំនេះមេដាយមាសទទួលបានទឹកប្រាក់ប៉ុន្មាន?
ការប្រកួតកីឡាជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ បានបញ្ចប់ជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុនក្នុងព្រឹត្តិការនោះយើងសង្កេតឃើញមានកីឡាករគុនខ្មែររួមជាមួយនឹងកីឡាករប្រដាល់សកលជាច្រើនបានពពាក់ពពួនគ្នារង់ចាំទទួលមេដាយមាសយ៉ាងទឹកមុខស្រស់ញញឹម។
អ្វីដែលចាប់អារម្មណ៌នៅក្នុងព្រឹត្តិការប្រកួតកីឡាជាតិក្នុងឆ្នាំនេះ មានកីឡាករប្រដាល់គុនខ្មែរជើងចាស់ សេន ប៊ុនថេង ក៏បានបង្ហាញវត្តមានចូលរួមប្រកួតផងដែរ តែប្រកួតក្នុងប្រភេទប្រដាល់សកល ក្នុងប្រភេទទំងន់៨០គ.ក ហើយក៏អាចដណ្តើមបានមេដាយមាស រួមជាមួយកីឡាករ ឡុង សុភី និង ផាន់ គ្រាន់ ក៏ទទួលបានមេដាយមាសតាមប្រភេទទំងន់រៀងៗក្នុងផ្នែកប្រដាល់សកលផងដែរ។
រីឯផ្នែកគុនខ្មែរវិញ យើងសង្កេតឃើញថាកីឡាករល្បីមួយចំនួន ដូចជាត្រកូលឡៅ មិនបានចូលរួមប្រកួតទេ ចំណែកឯ ឃុន ឌីម៉ា ក៏មិនបានចូលរួមប្រកួតដែរ ដោយហេតុផលទុកឪកាសអោយអ្នកប្រដាល់គុនខ្មែរជំនាន់ក្រោយបង្ហាញវត្តមានប្រកួតនឹងដណ្តើមមេដាយ។
បើយើងនិយាយអំពីថវិកាដែលទទួលបានវិញ កីឡាករមានភាពរអូ៊បន្តិច ដោយសារតែអ្នកលេខ១មេដាយមាស គឺទទួលបានថវិកាចំនួន៣០ម៉ឺនរៀល, លេខ២មេដាយប្រាក់ទទួលបានថវិកា២០ម៉ឺនរៀល និងអ្នកលេខ៣មេដាយសំរិទ្ធទទួលបានថវិកាចំនួន១០ម៉ឺនរៀល, និយាយជារួមការប្រកួតកីឡាជើងឯកថ្នាក់ជាតិឆ្នាំនេះ និង ឆ្នាំមុនគឺទទួលបានថវិកាដូចគ្នា។
ទាក់ទង់នឹងការរៀបចំព្រឹតិ្តការកីឡាជាតិនេះផងដែរ ក៏មាន Page Facebook មួយចំនួនសំណូមពរដល់សហព័ន្ធកីឡាគុនខ្មែរ មេត្តារៀបចំព្រឹត្តិការមួយឲ្យល្អជាងនេះទៀតនៅឆ្នាំក្រោយ ហើយធ្វើការឡាយតាម Page Facebook ផ្លូវការរបស់សហព័ន្ធគុនខ្មែរផងដែរ៕