លោកគ្រូ ធន់ សុភា ប្រាប់អំពីមូលហេតុដែល ម៉ឺុន សុភា ដកខ្លួនចេញពីការប្រកួតWorld Kun Khmer
បន្ទាប់ពីបានដកឈ្មោះចេញពីការប្រកួតព្រឹតិ្តការណ៍នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ, លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់របស់កីឡាករគុនខ្មែរ ម៉ឺន សុភា លោកគ្រូបានឲ្យដឹងថា៖ មូលហេតុដែលកូនសិស្សរបស់លោកត្រូវបានដកឈ្មោះចេញពីព្រឹត្តិការ World Kun Khmer ដោយសារតែជង្គង់របស់គេបានរើឡើងវិញ ពោលគឺចាប់ផ្តើមឈឺចុកចាប់សារជាថ្មី ក្រោយពីរូបគេបានឡើងប្រកួតគូមិត្តភាពអន្តរជាតិកាលពីប៉ុន្មានសប្តាហ៍មុននោះ។
គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា បានខកខានឡើងសង្វៀនគុនខ្មែរជាច្រើនខែមកហើយ ដោយសារតែមានរបួសសរសៃជង្គង់យារ តែប៉ុន្មានសប្តាហ៍មុនរូបគេក៏បានសាកឡើងប្រកួតសារជាថ្មី ទើបបណ្តាលឲ្យជង្គង់របស់គេនៅតែមានបញ្ហាដដែរ៕