
វីរបុរស Ole Gunnar Solskjaer ពោលពាក្យមួយឃ្លាទៅអ្នកគាំទ្រ ក្រោយក្លាយជាអ្នកចាត់ការថ្មីរបស់ Man UTD
កាលពីម្សិលមិញ ក្រុមបិសាចក្រហម Manchester United បានប្រកាសតែងតាំងអតីតខ្សែប្រយុទ្ធ Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការបណ្ដោះអាសន្នជំនួសតំណែងលោក Jose Mourinho ដែលត្រូវបណ្តេញចេញរហូតដល់ចប់រដូវកាល។
ក្រោយទទួលបានតំណែងថ្មីបុរសវ័យ៤៥ឆ្នាំបាននិយាយថា Manchester United គឺស្ថិតក្នុងបេះដូងរបស់គេជានិច្ច និងអស្ចារ្យដែលបានត្រលប់មកវិញក្នុងនាមជាគ្រូបង្វឹក។
Solskjaer ធ្លាប់ចំណាយពេល១១រដូវកាលជាមួយក្រុមរហស្សនាមបិសាចក្រហម ហើយឈ្នះពានរង្វាន់ជាច្រើន ហើយអ្វីដែលចាំមិនភ្លេចនោះគឺរូបគេធ្លាប់រកបានគ្រាប់ជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ១៩៩៩ លើ Bayern Munich។
គួររំលឹកថា លោក Jose Mourinho ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃច័ន្ទ ក្រោយពីបានមកកាន់តំណែងជាអ្នកចាត់ការនៅទឹកដី Old Trafford រយៈពេល២ឆ្នាំកន្លះ ដោយបុរសជនជាតិព័រទុយហ្គាល់បានចាយលុយចំនួន៣៧៥.៣លានផោនហើយជួយឲ Man UTD ឈ្នះពានរង្វាន់ EFL Cup និង Europa League ផងដែរ។