ក្រោយដាក់២គ្រាប់ឲ្យបារាំងឡើងវគ្គ១៦ក្រុម Mbappe ក៏ស្មើកំណត់ត្រា Pele ដែរ
Kylian Mbappe បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងឲ្យបារាំងឈ្នះដាណឺម៉ាក ២ទល់នឹង១ ប្រចាំពូល D ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្រសោបបាន៦ពិន្ទុពេញពីការប្រកួត២លើក។
អ្វីគួរកត់សម្គាល់នោះ គឺខ្សែប្រយុទ្ធ Paris Saint Germain រកបាន៧គ្រាប់ហើយក្នុងនាមកីឡាករអាយុក្រោម២៤ឆ្នាំចាប់តាំងពីបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup គិតពីឆ្នាំ២០១៨មក។ មានន័យថា គេបានស្មើកំណត់ត្រាអតីតខ្សែប្រយុទ្ធប្រេស៊ីល លោក Pele។
អតីតកីឡាករ Monaco ក៏បានវ៉ាផុត Thierry Henry ដែលរកបាន៦គ្រាប់ ខណៈ Zinedine Zidane និង Michel Platini រកបាន៥គ្រាប់ដូចគ្នានៅ World Cup។ ចំណែកអតីតកីឡាករបារាំងដែលរកបានច្រើនជាងគេ គឺលោក Just Fontaine ដែលមាន១៣គ្រាប់៕