មួយជើងរបស់ Rojo ធ្វើឲ្យ Moradona ត្រូវដឹកចូលពេទ្យ (មានវីដេអូ)
Diego Maradona អតីតកីឡាករជម្រើសជាតិអាស្សង់ទីន ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចប់ការប្រកួត ហើយអាស្សង់ទីន ទទួលជ័យជម្នះ 2-1 លើក្រុមឥន្ទ្រីយ៍មកពីអាហ្វ្រិក នីស្សេរីយ៉ា កាលពីម្សិលមិញ។ មូលហេតុ គឺដោយសារតែគាត់បានហក់លោតលើជណ្តើរ សប្បាយចិត្តខ្លាំងពេក ទើបធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ គាត់ត្រូវបានក្រុមការងារផ្នែកសុខាភិបាលក្នុងកីឡដ្ឋាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង St Petersburg ។
ប៉ុន្តែបើតាមសេចក្តីរាយការណ៍ចុងក្រោយ មកដល់ពេលនេះ Maradona បានធូរស្បើយហើយ ហើយគាត់ក៏អាចជិះយន្តហោះត្រលប់ទៅទីក្រុងម៉ូស្គូ ទីដែលលោកស្នាក់នៅដើម្បីទស្សនាព្រឹត្តិការណ៍ World Cup។
វីដេអូដែល Maradona ត្រូវបានក្រុមការងារគ្រៀរចូលទៅបន្ទប់សម្រាក៖ www.twitter.com/twitter/statuses/1011733374195642368
គួរជម្រាបជូនថា ក្នុងការប្រកួតជើងចុងក្រោយក្នុងពូល D កាលពីយប់មិញ កីឡាករវ័យ ៣១ឆ្នាំ Lionel Messi ស៊ុតបញ្ជូលទី នៅតង់ទី១ នាទីទី ១៤ បន្ទាប់មកនៅតង់ទី២ ដោយសារតែកំហុសរបស់ Javier Mascherano ទើបធ្វើឲ្យកីឡាករនីស្សេរីយ៉ា Victor Moses មានឱកាសស៊ុតបាល់ប៉េណាល់ទី នៅនាទីទី ៥១។ ក្រោយមក នៅនាទីទី ៨៦ Marcos Rojo បានបញ្ចប់អារម្មណ៍តានតឹងរបស់ប្រិយមិត្ត ដោយស៊ុតបញ្ជូលទីបានមួយគ្រាប់ នាំមុខនីស្សេរីយ៉ា រហូតដល់ចប់ការប្រកួត ៩០នាទី។ ហើយជាលទ្ធផល គឺក្នុងពូល D ក្រូអាត ដឹកដៃអាស្សង់ទីន ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាបន្ត៕
វីដេអូ Highlight នៃការប្រកួត Argentina 2-1 Nigeria៖
ប្រភព៖ AFP