គ្រូអាហ្សង់ទីនអាចនឹងលាឈប់ពីតំណែង
លោក Lionel Scaloni គ្រូបង្វឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពាន FIFA World Cup 2022 កំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីបានកាន់តួនាទីនេះអស់រយៈពេល៥ឆ្នាំ។
Scaloni បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីការប្រកួតជម្រុះ World Cup របស់អាហ្សង់ទីនឈ្នះប្រេស៊ីលនៅ Rio de Janeiro ០ទល់នឹង១ កាលពីថ្ងៃអង្គារ។
គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះក៏បានដឹកនាំអាហ្សង់ទីនលើកពាន Copa America ក្នុងឆ្នាំ២០២១។
អតីតខ្សែការពារ West Ham បាននិយាយថា “អាហ្សង់ទីនត្រូវការគ្រូបង្វឹកដែលមានថាមពល។ ខ្ញុំត្រូវការផ្អាកពីបាល់ទាត់ ហើយចាប់ផ្តើមគិត។ ខ្ញុំមានរឿងជាច្រើនដែលត្រូវគិតក្នុងអំឡុងពេលនេះ។ វាមិនមែនជាពាក្យលា ឬអ្វីនោះទេ ប៉ុន្តែខ្ញុំត្រូវតែគិត ពីព្រោះការទាមទារខ្ពស់ណាស់ ហើយវាមានភាពស្មុគស្មាញក្នុងការបន្តទៅមុខ។”
Scaloni បានស្នងតំណែងពីលោក Jorge Sampaoli ជាគ្រូបង្គោលអាហ្សង់ទីនក្នុងខែសីហា ឆ្នាំ ២០១៨ បន្ទាប់ពីដឹកនាំក្រុមអាយុក្រោម ២០ ឆ្នាំរយៈពេលខ្លី៕