
ការទិញលក់ក្លិប Chelsea ទៅអោយម្ចាស់ថ្មី រំពឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសក្នុងសប្តាហ៍នេះ
ការទិញលក់ក្លិប Chelsea ក្នុងតម្លៃ ៥,២ពាន់លានដុល្លារទៅឱ្យម្ចាស់ថ្មីដែលជាសម្ព័ន្ធគ្រប់គ្រងដោយមហាសេដ្ឋីអាម៉េរិក Todd Boehly រំពឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសក្នុងសប្តាហ៍នេះ។
គម្រោងទិញក្លិប Chelsea ពីសំណាក់សម្ព័ន្ពគ្រប់គ្រងដោយលោក Todd Boehly ឈានដល់ដំណាក់កាលចុងក្រោយ បន្ទាប់ជួបបញ្ហារាំងស្ទះខ្លះ ពិសេសការបារម្ភថា ម្ចាស់ក្លិបចាស់ Roman Abramovich អាចបានចំណែកខ្លះនោះ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការពិភាក្សាក្នុងចំណោមជួររដ្ឋាភិបាលអង់គ្លេសរួចមក ជាមួយការផ្ដល់ទំនុកចិត្តថា Abramovich បានយល់ព្រមធ្វើតាមច្បាប់អង់គ្លេស ក្នុងការអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ចូលទៅក្នុងគណនីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអង់គ្លេស ការទិញលក់នេះ នឹងបញ្ចប់ក្នុងសប្ដាហ៍នេះ។
សូមបញ្ជាក់ថា លោក Todd Boehly អនាគតម្ចាស់ក្លិបថ្មី ក៏បានធ្វើដំណើរទៅអង់គ្លេសដើម្បទស្សនាការប្រកួតចំនួន២ ហើយក៏ជួបពិភាក្សាជាមួយលោក Thomas Tuchel រួមទាំងគ្រូបង្វឹកក្រុមស្រ្តី Emma Hayes ផងដែរ៕
The Nightmare